ក្រុមហ៊ុន N.C.X បញ្ចេញរូបម៉ូតូ Honda Dream 2014 ពិតប្រាកដ


ក្រុមហ៊ុន N.C.X បាន​បញ្ចេញ​រូបភាព​ម៉ូតូ Honda Dream 2014 នៅ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន នៅ​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ឆ្នាំ​២០១៣ នេះ ដោយ​ក្រុមហ៊ុន​បាន​ដាក់​ឈ្មោះ​វា​ថា Gold Honda Dream 125cc​។​

​កាលពីពេល​កន្លង​មក មានការ​បែកធ្លាយ​រូប​ម៉ូតូ​ហុងដា​ស៊េរី​ថ្មី​ផង​ដែរ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវបាន​តំណាង​ក្រុមហ៊ុន N.C.X បាន​ច្រានចោល​រួច​មកហើយ​នូវ​រូបភាព​នោះ​។

រហូតមកដល់​ថ្ងៃនេះ ទើប​ក្រុមហ៊ុន​បាន​បញ្ចេញ​រូបភាព​ម៉ូតូ​ហុងដា​ស៊េរី​ថ្មី​ជា​លើកដំបូង ក្នុង​ទំព័រ​ហ្វេ​សប៊ុក ហើយ​វា​ក៏​ជា​ដំណឹង​ល្អ​មួយ​ផងដែរ​សម្រាប់​អ្នក​ដែល​រង់ចាំ​ទិញ​ម៉ូតូ​ប្រភេទ​ថ្មី​នេះ​៕
image
ប្រភព:happycambodia

ប្រភពព័ត៌មាន:ក្រុមហ៊ុន N.C.X បញ្ចេញរូបម៉ូតូ Honda Dream 2014 ពិតប្រាកដ

សូមជួយផ្តល់មតិ និងចែករំលែក

Comments